កីឡាករ Alvaro Morata មានគោលបំណងចូលរួមជាមួយក្លឹបនៅក្នុងលីកកំពូលមួយ ដើម្បីរក្សាក្តីសង្ឃឹមរបស់គាត់សម្រាប់កន្លែងមួយនៅក្នុងក្រុមបាល់ទាត់ពិភពលោកឆ្នាំ២០២៦ របស់អេស្ប៉ាញ ទោះបីជាកំពុងពិចារណាចូលនិវត្តន៍ក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាខ្សែប្រយុទ្ធរូបនេះបានបដិសេធសំណើរដ៏ច្រើនពីប្រទេសកាតា ដើម្បីទទួលយកនៅសំណើររបស់ក្លឹប Como នៃក្របខ័ណ្ឌ Serie A ។
មុនពេលគាត់អាចបញ្ចប់ការផ្លាស់ប្តូរនេះ ក្លឹប AC Milan ត្រូវតែឈានដល់កិច្ចព្រមព្រៀងជាមួយ Galatasaray ដើម្បីកាត់បន្ថយកិច្ចសន្យាខ្ចីជើងរបស់គាត់ដែលគ្រោងនឹងដំណើរការរហូតដល់ខែមករា៕