Home ព័ត៌មានកីឡា កីឡាករ Nico Williams ធ្វើការព្រមានទៅកាន់ Barcelona

កីឡាករ Nico Williams ធ្វើការព្រមានទៅកាន់ Barcelona

0

កីឡាករ Nico Williams បានព្រមាន Barcelona ថាគាត់នឹងចូលរួមជាមួយ Real Madrid ប្រសិនបើពួកគេមិនធ្វើសកម្មភាព ដោយបង្ខំឱ្យម្ចាស់ជើងឯកអេស្ប៉ាញប្រជែងចុះហត្ថលេខាលើខ្សែបម្រើស្លាប។

កីឡាករ Williams កំពុងតែខិតជិតក្នុងការផ្ទេរទៅកាន់ Barca ប៉ុន្តែបន្ទាប់មកមានការរំជើបរំជួលក្រោយមានការចាប់អារម្មណ៍ពីក្លឹប Real Madrid និងការទាក់ទាងរបស់ពួកគេ។

នេះបើយោងតាមការចេញផ្សាយរបស់ Miguel Rico បានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្លឹប Athletic Club បានប្រាប់មិត្តភក្តិនៅ Barca ថាគាត់បើកចំហរក្នុងការចូលរួមជាមួយក្លឹបអធិរាជស ប្រសិនបើការផ្លាស់ប្តូរដែលគាត់ពេញចិត្តទៅ Camp Nou មិនបានសម្រេច។

ការចូលរួមរបស់ Real Madrid បានបង្ខំឱ្យនាយកកីឡា Deco និងក្រុមប្រឹក្សា Barca បានធ្វើការទំនាក់ទំនងជាថ្មីជាមួយភ្នាក់ងាររបស់ Nico។ ការចរចាបានពន្លឿនយ៉ាងលឿនពីទីនោះ ដោយលក្ខខណ្ឌផ្ទាល់ខ្លួនឥឡូវនេះបានយល់ព្រម៕

Previous articleក្លឹបយក្សទួរគី Besiktas បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយក្រុម AS Roma
Next articleកីឡាករ Jamie Gittens បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្លឹប Dortmund