ក្លឹប Liverpool ចង់រួមបញ្ចូលកីឡាករម្នាក់ដើម្បីចុះហត្ថលេខាយកខ្សែការពាររបស់ Crystal Palace

0

ក្លឹប Liverpool ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជូន​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ស្កុតលែនកីឡាករ Ben Doak ដើម្បី​អាចអនុញ្ញាតអោយពួកគេចុះ​ហត្ថលេខា​ទិញយកកីឡាករ Marc Guehi ពីក្លឹប Crystal Palace មកវិញនៅ​រដូវ​ក្ដៅ​នេះ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Palace ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Doak នៅរដូវក្តៅនេះ បន្ទាប់ពីទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅក្នុងក្របខ័ណ្ឌ Championship កាលពីរដូវកាលមុន ខណៈដែលកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Middlesbrough ៕