នាយកបច្ចេកទេសរបស់ Ajax ជូនដំណឹងដល់កីឡាករ ៧នាក់

0

នាយកបច្ចេកទេសរបស់ Ajax លោក Alex Kroes បានប្រាប់កីឡាករ ៧នាក់ថា ពួកគេលែងស្វាគមន៍អោយនៅក្លឹបទៀតហើយតាមរយៈ WhatsApp ។

លោក Kroes បានជូនដំណឹងដល់កីឡាករតារយៈ WhatApp ថាពួកគេលែងមានលក្ខណៈពិសេសនៅក្នុងផែនការរបស់ Ajax ហើយមានសេរីភាពក្នុងការស្វែងរកក្លឹបថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ De Telegraaf បានអោយដឹងថាដរាបណាពួកគេនៅតែស្ថិតក្រោមកិច្ចសន្យានៅទីក្រុង Amsterdam ពួកគេ «លែងស្វាគមន៍» នៅក្នុងបរិវេណក្លឹបក្នុងអំឡុងពេលសកម្មភាពក្រុមអាជីព។

កីឡាករដែលលែងស្ថិតនៅក្នុងជម្រើសរបស់ក្លឹប Ajax រួមមានអតីត​ខ្សែការពារ​ឆ្វេង​របស់ Stuttgart កីឡាករ Borna Sosa (វ័យ ២៧) ដែល​បាន​ខ្ចី​ជើង​ទៅ Torino ក្នុង​ក្របខ័ណ្ឌ Serie A កាលពី​រដូវកាល​មុន។ ក្រៅពីកីឡាករសញ្ជាតិក្រូអាត នៅមានអតីតកីឡាកររបស់ Arsenal កីឡាករ Chuba Akpom (អាយុ ២៩ឆ្នាំ), អតីតកីឡាកររបស់ ManCity កីឡាករ Carlos Forbs (វ័យ ២១ឆ្នាំ), កីឡាករ Kristian Hlynsson (វ័យ ២១ឆ្នាំ), កីឡាករ Christian Rasmussen (វ័យ ២២ឆ្នាំ), កីឡាករ Jay Gorter (វ័យ ២៥ឆ្នាំ) និងកីឡាករ Branco van den Boomen (វ័យ ២៩ឆ្នាំ)៕