យោងតាមការចេញផ្សាយរបស់ O Jogo បានអោយដឹងថាកីឡាករ Viktor Gyökeres បានទទួលការអនុញ្ញាតឱ្យចូលរួមក្នុងជុំរំហ្វឹកហាត់របស់ក្រុម Sporting សម្រាប់ការប្រកួតមុនបើករដូវកាល យឺតមួយសប្តាហ៍។
កីឡាករសញ្ជាតិស៊ុយអែតបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League ហើយការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានរបាយការណ៍ថាគាត់បានត្រៀមខ្លួនធ្វើកូដកម្មដើម្បីបង្ខំឱ្យការផ្ទេរកើតឡើង៕