ក្លឹប Bayern បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ Stuttgart

0

យោងតាមការចេញផ្សាយរបស់ ​​Sky Germany បានអោយដឹងថាក្លឹប Bayern Munich ត្រូវបានរាយការណ៍ថាបានធានានៅលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធ Nick Woltemade របស់ Stuttgart។

ថ្វីបើ Woltemade ចង់ចូលរួមជាមួយ Bayern ក៏ដោយ ក៏ Stuttgart ចង់រក្សាខ្សែប្រយុទ្ធសំខាន់របស់ពួកគេ។ ក្លឹបនៅតែគ្រប់គ្រងស្ថានការណ៍ដដែល ដោយសារខ្សែប្រយុទ្ធរូបនេះមានកុងត្រារយៈពេលវែងដែលមានសុពលភាពដល់ឆ្នាំ២០២៨។

ខណៈពេលដែលមិនមានការពិភាក្សាផ្លូវការណាមួយត្រូវបានធ្វើឡើងរវាង Bayern និង Stuttgart នោះ ក្លឹប Bayern ត្រូវបានរំពឹងថានឹងធ្វើការទាក់ទងក្នុងពេលឆាប់ៗនេះ៕