យោងតាមការប្រកាសរបស់ក្លឹប Arsenal បានអោយដឹងថាក្លឹបបានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយនឹងកីឡាករ Myles Lewis-Skelly ដោយរារាំងការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុបរួមទាំង Real Madrid ផងដែរ។
កាលពីមុនកីឡាករ Lewis-Skelly ទទួលបានប្រាក់ឈ្នួល ៤ពាន់ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែឥឡូវនេះគាត់បានទទួលការដំឡើងប្រាក់ឈ្នួលយ៉ាងច្រើន ដោយគាត់ក្លាយជាកីឡាករវ័យក្មេងដែលមានប្រាក់ខែល្អបំផុតនៅក្នុងបាល់ទាត់ពិភពលោក៕







