Home ព័ត៌មានកីឡា កីឡាករ Sesko ធ្វើអោយអ្នកគាំទ្រក្រុម Arsenal មានការភ្ញាក់ផ្អើល

កីឡាករ Sesko ធ្វើអោយអ្នកគាំទ្រក្រុម Arsenal មានការភ្ញាក់ផ្អើល

0

កីឡាករ Benjamin Sesko បានធ្វើអោយអ្នកគាំទ្រក្រុម Arsenal មានការភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពលើបណ្តាញសង្គមដែលគួរឱ្យចាប់អារម្មណ៍ចំពេលមានការរំពឹងទុកថាគាត់អាចផ្លាស់ទៅភាគខាងជើងទីក្រុងឡុងដ៍ពី RB Leipzig នៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីអាយុ ២២ឆ្នាំបានចុច «following» ក្រុមកាំភ្លើងធំនៅលើ Instagram កាលពីថ្ងៃពុធ ខណៈដែលគាត់បានទម្លាក់គន្លឹះសំខាន់ៗអំពីការផ្លាស់ប្តូរទៅកាន់ក្លឹបនៅ Premier League នាពេលអនាគត។

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមានការចែករំលែករូបថតអេក្រង់នៅលើ X ដែលបង្ហាញថា Sesko បានចាប់ផ្តើមដើរតាមក្រុមយក្សអង់គ្លេសនៅលើ Instagram ៕

Previous articleក្លឹប Liverpool តែងតាំងគ្រូបង្វឹកក្រុមអាយុក្រោម ២១ឆ្នាំថ្មី
Next articleប្រធានក្លឹប Barcelona បញ្ជាក់ពីការចាកចេញរបស់ Ansu Fati