ក្លឹប Crystal Palace ចាប់អារម្មណ៍លើការចុះហត្ថលេខាលើកីឡាករវ័យក្មេងរបស់ Chelsea កីឡាករ Luke Campbell ខណៈដែលកិច្ចសន្យារបស់កីឡាករវ័យ ១៩ឆ្នាំនឹងផុតកំណត់នៅចុងខែមិថុនា។
នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Crystal Palace បានទាក់ទងជាមួយកីឡាករវ័យក្មេងនេះ ខណៈដែលពួកគេកំពុងស្វែងរកអ្នកចាំទីសម្រាប់ក្រុមបម្រុងរបស់ពួកគេបន្ទាប់ពីការចាកចេញរបស់កីឡាករ Louie Moulden ។
របាយការណ៍បានបន្ថែមទៀតថាក្រុម QPR នៃក្របខ័ណ្ឌ Championship ក៏បានទាក់ទងជាមួយអ្នកចាំទីរូបនេះផងដែរ៕