ក្លឹបបិសាចក្រហមប្តូរគោលដៅទៅរកខ្សែប្រយុទ្ធក្នុងប្រទេសអ៊ីតាលី

0

ក្លឹប Manchester United កំពុងពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់ Moise Kean របស់ Fiorentina បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានធ្វើអោយមានភាពរស់រវើកឡើងវិញនៅ Serie A។

កីឡាករ Kean បានរកឃើញជីវិតថ្មីនៅ Fiorentina ដោយបានស៊ុតបញ្ចូលទី ១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង ក្នុងការបង្ហាញខ្លួន ៣២ប្រកួតនៅ Serie A កាលពីរដូវកាលមុន។

យោងតាមការចេញផ្សាយរបស់ Gazetta dello Sport បានអោយដឹងថាកីឡាកររូបនេះកំពុងស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប United។ បិសាចក្រហមមានភាពអស់សង្ឃឹមក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មី ក្រោយកីឡាករ Liam Delap និង Viktor Gyokeres បានបដិសេធការផ្ទេរមកកាន់ទឹកដី Old Trafford ហើយបង្ខំអោយពួកគេប្តូរគោលដៅទៅរកខ្សែប្រយុទ្ធក្នុងប្រទេសអ៊ីតាលីវិញ៕