លោក Antonio Conte កំពុងថ្លឹងថ្លែងលើការផ្លាស់ប្តូរមួយសម្រាប់ Jack Grealish

0

គ្រូបង្វឹក Napoli លោក Antonio Conte កំពុងសម្លឹងរកការស្តារឡើងវិញនូវអាជីពសម្រាប់កីឡាករនៅ Premier League ដែលជាប់គាំងមួយទៀត ខណៈដែលក្រុមអ៊ីតាលីថ្លឹងថ្លែងលើការផ្លាស់ប្តូរមួយសម្រាប់ Jack Grealish ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយទៅកាន់ Kevin De Bruyne អំពី Grealish ដើម្បីពិចារណាថាតើវាមានតម្លៃក្នុងការនាំយកកីឡាករអង់គ្លេសទៅកាន់ប្រទេសអ៊ីតាលីឬយ៉ាងណា ហើយបើយោងតាមការចេញផ្សាយរបស់ Sun បានឲ្យដឹងថា Napoli កំពុងស្វែងរកជម្រើសថ្មីមួយដើម្បីលេងនៅស្លាបឆ្វេង ហើយបានកំណត់យកទាំង Grealish និង Alejandro Garnacho របស់ Manchester United ជាគោលដៅ៕