យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាបន្ទាប់ពីការផ្ទេររបស់ Thomas Frank ទៅកាន់ Tottenham បានធ្វើអោយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ បានព្យាយាមក្នុងឆក់យកកិច្ចព្រមព្រៀងរវាងក្លឹប Manchester United ជាមួយកីឡាករ Mbeumo បន្ទាប់ពីពួកគាត់បានធ្វើការពិភាក្សាជាមួយក្លឹប Brentford។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ជាច្រើនបានអះអាងថា បិសាចក្រហមនៅតែជឿជាក់លើការនាំយកកីឡាកររូបនេះ ខណៈដែលកីឡាករសញ្ជាតិកាមេរូន ត្រូវបានគេរាយការណ៍ថាគ្រាន់តែចង់ផ្លាស់ទៅ Manchester ប៉ុណ្ណោះ៕