ការធ្វើតេស្តសុខភាពរបស់កីឡាករ Florian Wirtz នៅក្លឹប Liverpool ត្រូវបានកំណត់ថ្ងៃ ខណៈដែលការផ្ទេរមានតម្លៃ ១១៦លានផោនរបស់គាត់ទៅកាន់កីឡដ្ឋាន Anfield ឈានដល់ការសម្រេច។
កីឡាករសញ្ជាតិអាឡឺម៉ង់នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំដែលភ្ជាប់គាត់ជាមួយ Liverpool រហូតដល់ឆ្នាំ២០៣០។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករវ័យ ២២ឆ្នាំគ្រោងនឹងធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសនៅចុងសប្តាហ៍នេះ ហើយនឹងទទួលការពិនិត្យសុខភាពនៅ Liverpool នៅថ្ងៃសុក្រ ហើយនៅពេលដែលបានបញ្ចប់ការធ្វើតេស្ត ក្លឹប Liverpool នឹងធ្វើការប្រកាសជាផ្លូវការណ៍ក្នុងពេលឆាប់ៗនេះ៕