កីឡាករ Jack Grealish របស់ក្រុម Manchester City នឹងអនុញ្ញាតអោយចាកចេញពីក្លឹបនៅរដូវក្តៅនេះក្នុងតម្លៃ ៤៥លានផោន។
វាសនារបស់កីឡាករ Grealish គឺនឹងចាកចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ បន្ទាប់ពីត្រូវដកឈ្មោះចេញពីក្រុមរបស់លោក Pep Guardiola សម្រាប់ការប្រកួត Club World Cup ។
យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Grealish ឥឡូវនេះបានក្លាយជាគោលដៅរបស់ក្លឹបម្ចាស់ជើងឯកនៅ Serie A គឺក្លឹប Napoli ដែលមានលទ្ធភាពក្នុងការចំណាយ ៤៥លានផោន។
ភាគីអ៊ីតាលីក៏ចាប់អារម្មណ៍លើកីឡាករ Alejandro Garnacho របស់ Manchester United ហើយឥឡូវនេះត្រូវតែសម្រេចចិត្តរវាងកីឡាករទាំងពីរ៕