ក្លឹប Bayern Munich អាចនឹងប្រមូលប្រាក់បាន ១៦៥លានអឺរ៉ូនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ ប្រសិនជាពួកគេអាចនឹងលក់ចេញនៅកីឡាករមួយចំនួនចេញ។
នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Bayern Munich ជឿជាក់ថាពួកគេអាចប្រមូលប្រាក់បាន ១៦៥លានអឺរ៉ូពីការលក់កីឡាករនៅរដូវក្តៅនេះ។
បន្ទាប់ពីការលក់ខ្សែប្រយុទ្ធ Mathys Tel ជាអចិន្ត្រៃយ៍ទៅឱ្យ Tottenham Hotspur ពួកគេបានទទួលប្រាក់ ៣៥លានអឺរ៉ូ។ លើសពីនេះទៀតក្លឹប Bayern ក៏កំពុងផ្តល់អាទិភាពដល់ការចាកចេញរបស់ Kingsley Coman, Kim Min-jae និង Joao Palhinha ដែលអ្នកទាំងអស់គ្នាអាចទទួលបានតម្លៃប្រហាក់ប្រហែលនឹង Tel៕