ក្លឹប Spurs ដាក់សំណើរខ្ពស់ជាង Man Utd ទៅកាន់ក្លឹប Brentford

0

ក្លឹប Tottenham បានដាក់សំណើរតម្លៃ ៧០លានផោនសម្រាប់ខ្សែប្រយុទ្ធក្លឹប Brentford កីឡាករ Bryan Mbeumo ខណៈដែលពួកគេមានបំណងចង់បានខ្សែបម្រើស្លាបមុនក្លឹប Manchester United ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Mirror បានអោយដឹងថាក្លឹប Spurs បានដាក់សំណើរ ៧០លានផោនសម្រាប់ Mbeumo ដោយក្នុងនោះតម្លៃ ៦៥លានផោន បូកនឹងតម្លៃបន្ថែម ៥លានផោន ដែលមានន័យថាសំណើររបស់ពួកគេខ្ពស់ជាងរបស់ក្លឹប Man Utd ចំនួន ១០លានផោន ទោះបីជាកីឡាករនៅតែមានបំណងចង់ផ្ទេរទៅ Old Trafford៕