កីឡាករជម្រើសជាតិអង់គ្លេសបានរកឃើញខ្លួនឯងមិនស្ថិតនៅក្នុងក្រុមរបស់លោក Pep Guardiola នោះទេ ហើយក៏ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួត Club World Cup របស់ពួកគេ ដែលជាសញ្ញាយ៉ាងច្បាស់ថាកន្លែងរបស់គាត់នៅក្នុងក្រុមត្រូវបានបាត់បង់។ ក្នុងអំឡុងពេលយុទ្ធនាការ Premier League កន្លងទៅនេះ កីឡាករវ័យ ២៩ឆ្នាំបានលេងតែ ៧ប្រកួតប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងរដូវកាលមុន។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកាលត្រលប់ទៅកាន់ក្លឹបចាស់វិញគឺ Villa Park កំពុងត្រូវពិចារណា ខណៈការផ្ទេរជាអចិន្រ្តៃយ៍មើលទៅហាក់ដូចជាមិនទំនងនៅពេលដែល Grealish បញ្ជាក់អំពីប្រាក់ឈ្នួលដ៏ច្រើនដែលជាពិបាកសម្រាប់ក្រុម Aston Villa ក្នុងការផ្តល់អោយ។ ដូច្នេះ កិច្ចសន្យាខ្ចីជើងហាក់ដូចជាជម្រើសដែលអាចប្រើបានបំផុត ប្រសិនបើ Villa ចង់នាំអតីតកីឡាកររបស់ពួកគេមកវិញ។
ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែកិច្ចព្រមព្រៀងខ្ចីជើងក៏អាចនឹងជួបផលវិបាកផងដែរ ជាពិសេសចំពោះបញ្ហាហិរញ្ញវត្ថុ និងកាតព្វកិច្ចរបស់ Villa ក្រោមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ។ យោងតាមតួលេខហិរញ្ញវត្ថុចុងក្រោយ អំពីប្រាក់ឈ្នួលនិងប្រាក់ចំណូលរបស់ Villa ស្ថិតក្នុងកម្រិត ៩១ភាគរយសម្រាប់រដូវកាល ២០២៣-២៤ ដែលវាបានធ្វើអោយការបន្ថែមនៅប្រាក់ឈ្នួលណាមួយទៀតអាចធ្វើអោយមានបញ្ហា។
គូប្រជែងនៅក្របខណ្ឌ Premier League គឺ Everton និង Newcastle United ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Grealish ផងដែរ ខណៈដែលក្រុម Bayer Leverkusen ក៏បានតាមដានទៅលើកីឡាកររូបនេះដូចគ្នា៕