កីឡាករ Randal Kolo Muani បានបង្ហាញជាសាធារណៈនូវបំណងប្រាថ្នារបស់គាត់ក្នុងការស្នាក់នៅ Juventus លើសពីការខ្ចីជើងពីក្លឹប PSG ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀតក៏ដោយ។
ថ្លែងបន្ទាប់ពីបារាំងឈ្នះ ២-០ លើក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ Nations League កីឡាករ Kolo Muani បានប្រាប់ L’Equipe ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ទោះបីលេងបានតិចតួចមិនថាសម្រាប់ជម្រើសជាតិ ឬសម្រាប់ក្លឹបរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់នៅ Juventus ខ្ញុំសង្ឃឹមថានឹងបន្តនៅទីនោះ។ ពួកគេស្វាគមន៍ខ្ញុំយ៉ាងល្អ ហើយខ្ញុំរីករាយ។ ខ្ញុំនឹងទៅជាមួយពួកគេទៅ Club World Cup»៕