កីឡាករ Alex Oxlade-Chamberlain ត្រូវបានរាយការណ៍ថាត្រូវបានផ្តល់ជូនសំណើរក្នុងការវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ ចំពេលមានសេចក្តីរាយការណ៍ពីលំបាកដែលនៅឆ្ងាយអំពីគូរស្នេហ៍របស់គាត់ Perrie Edwards។
នេះបើយោងតាមការចេញផ្សាយរបស់ Fotomac បានអោយដឹងថាក្លឹប Leicester City បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយក Oxlade-Chamberlain មកកាន់កីឡដ្ឋាន King Power នៅរដូវក្តៅនេះ បន្ទាប់ពីពួកគេធ្លាក់ចេញពី Premier League ទៅកាន់ក្របខ័ណ្ឌ Championship ។
ក្លឹប Besiktas ត្រូវបានគេរាយការណ៍ថាបើកចិត្តលក់កីឡាករវ័យ ៣២ឆ្នាំរូបនេះ ខណៈដែលអ្នកគ្រប់គ្រងជឿថាប្រាក់ឈ្នួលរបស់គាត់បច្ចុប្បន្នខ្ពស់ពេក៕