ក្លឹប Al-Nassr ត្រូវបានគេរាយការណ៍ថាកំពុងកំណត់គោលដៅខ្សែការពារលំដាប់ពិភពលោក ជាផ្នែកមួយនៃសំណើរក្នុងការរក្សាកីឡាករ Cristiano Ronaldo នៅក្លឹប។
អ្នកកាសែត Sky Sports លោក Sacha Tavolieri អះអាងថា បន្ថែមពីលើការព្យាយាមចុះហត្ថលេខាលើខ្សែការពារ David Hancko របស់ Feyenoord ក្លឹប Al-Nassr ចង់បានខ្សែការពារកណ្តាលរបស់ Inter Milan គឺកីឡាករ Alessandro Bastoni ។ ការចង់បាននេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពី Ronaldo បាននិយាយថា “រឿង” របស់គាត់ជាមួយក្រុម Riyadh ត្រូវបានបញ្ចប់ ទោះបីជាការបន្តកិច្ចសន្យាប្រហែលជានៅតែមានសម្រាប់គាត់៕
វីដេអូ៖