ក្លឹបនៅអង់គ្លេសកំពុងពិចារណាផ្ទេរយក Leroy Sane

0

យោងតាមការចេញផ្សាយរបស់លោក ​​Christian Falk អ្នកសារព័ត៌មានរបស់ Bild បានអោយដឹងថាក្លឹប Newcastle United ត្រូវបានរាយការណ៍ថាកំពុងវាយតម្លៃលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករ Leroy Sane ពីក្លឹប Bayern Munich។

ខ្សែបម្រើស្លាបសញ្ជាតិអាឡឺម៉ង់មិនទាន់យល់ព្រមលើការបន្តកុងត្រាថ្មីជាមួយក្រុមនៅ Bundesliga នៅឡើយទេ ដោយបានខកខានពេលវេលាកំណត់ដែលផ្តល់ដោយក្លឹប ដើម្បីបញ្ចប់ការពិភាក្សាកិច្ចសន្យាថ្មី៕