កីឡាករ Joshua Zirkzee ទើបតែមកដល់ Old Trafford កាលពីរដូវក្តៅមុនពី Bologna ប៉ុន្តែគាត់អាចនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីវិញយ៉ាងឆាប់រហ័ស។
នេះបើយោងតាមការចេញផ្សាយរបស់ Il Corriere dello Sport បានអោយដឹងថាក្លឹប Inter បានកំណត់គោលដៅរបស់ពួកគេលើតារាហូឡង់ ហើយកំពុងរៀបចំផែនការដើម្បីធ្វើការផ្ទេរនៅរដូវក្តៅនេះអោយកើតឡើង។
ក្លឹបយក្សនៅក្របខណ្ឌ Serie A កំពុងពិចារណាលើការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញ ដោយពួកគេមានអារម្មណ៍ថាកីឡាកររូបនេះអាចសមនឹងក្រុមរបស់ពួកគេយ៉ាងល្អ ដោយលេងជាមួយនឹងកីឡាករ Lautaro Martinez និង Marcus Thuram ៕