យោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាកីឡាករ Florian Wirtz រួមជាមួយនឹងឪពុកម្តាយរបស់គាត់ បានធ្វើដំណើរតាមយន្តហោះឯកជនមួយទៅកាន់ទីក្រុង Manchester កាលពីថ្ងៃអង្គារដើម្បីជួបជាមួយគ្រូបង្វឹក Manchester City លោក Pep Guardiola ។
ខណៈពេលដែលគោលបំណងនៃដំណើរទស្សនកិច្ចនេះមិនត្រូវបានបង្ហាញឱ្យដឹង ហើយជំនួប «សម្ងាត់» ជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ដែលបានជម្រុញអោយមានការរំពឹងទុកអំពីការផ្លាស់ប្តូរដែលអាចធ្វើទៅបានរបស់ Wirtz ទៅកាន់ក្របខ័ណ្ឌ Premier League ។
ក្លឹប Man City បានកំណត់អត្តសញ្ញាណកីឡាករសញ្ជាតិអាឡឺម៉ង់ជាអ្នកជំនួសដ៏ល្អឥតខ្ចោះសម្រាប់កីឡាករ Kevin De Bruyne ដែលនឹងចាកចេញនៅចុងរដូវកាលនេះ៕