Home ព័ត៌មានកីឡា កីឡាករ Florian Wirtz បានព្រមព្រៀងពាក្យសម្តីជាមួយក្លឹបនៅអង់គ្លេស

កីឡាករ Florian Wirtz បានព្រមព្រៀងពាក្យសម្តីជាមួយក្លឹបនៅអង់គ្លេស

0

ក្លឹប Manchester City បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Bayer Leverkusen សម្រាប់ការផ្ទេរកីឡាករ Florian Wirtz ប៉ុន្តែគាត់មិនប្រាកដអំពីការផ្លាស់ប្តូរទៅកាន់ Etihad នោះទេ។

នេះបើយោងតាមការចេញផ្សាយរបស់លោក Sacha Tavolieri អ្នកសារព័ត៌មានរបស់ Sky France បានអោយដឹងថាលោក Pep Guardiola និង City បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរយក Wirtz នៅរដូវក្តៅនេះ ហើយធ្វើការផ្ទេរយកគាត់អោយបានមុនក្លឹបផ្សេងទៀត។

របាយការណ៍បានបង្ហាញថាម្ចាស់ជើងឯក Premier League ប្រាំបីសម័យកាលបានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ Bayer Leverkusen លើកិច្ចព្រមព្រៀងរដូវក្តៅសម្រាប់ខ្សែបម្រើប្រយុទ្ធវ័យ ២២ឆ្នាំ៕

Previous articleក្លឹប Man Utd កំពុងមានប្រៀបលើតោខៀវក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ Ipswich Town
Next articleកីឡាករ Raphinha ទំនង​ជា​នឹងបោះបង់សំណើប្រាក់ឈ្នួលដ៏ខ្ពស់ពីក្លឹបនៅអារ៉ាប៊ីសាអូឌីត