Home ព័ត៌មានកីឡា ក្លឹបនៅអាល្លឺម៉ង់បង្ហាញចំណាប់អារម្មណ៍លើ Sancho

ក្លឹបនៅអាល្លឺម៉ង់បង្ហាញចំណាប់អារម្មណ៍លើ Sancho

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាកីឡាករ Jadon Sancho ប្រហែលជានឹងត្រលប់ទៅ Old Trafford វិញនៅរដូវក្តៅនេះ បន្ទាប់ពីខ្ចីជើងរយៈពេលមួយឆ្នាំនៅ Chelsea ។ ខណៈពេលដែលក្រុមតោខៀវមានកាតព្វកិច្ចទិញ ប៉ុន្តែពួកគេទំនងជានឹងប្រើជម្រើសបង់ប្រាក់ ៥លានផោន ដើម្បីមិនផ្ទេរយកកីឡាកររូបនេះ។

ជាមួយនឹងក្រុមភាគខាងលិចទីក្រុងឡុងដ៍ហាក់ដូចជាមិនចាប់អារម្មណ៍លើខ្សែបម្រើស្លាបអង់គ្លេស ក្លឹប Manchester United អាចពិចារណាបញ្ចុះតម្លៃដែលទាមទាររបស់ពួកគេ ដោយក្លឹប Bayer Leverkusen គឺជាក្លឹបចុងក្រោយគេដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Sancho៕

Previous articleក្លឹបហង្សក្រហមកំពុងសម្លឹងមើលកីឡាករថ្មីចំនួន ២នាក់
Next articleមកដឹងពីថ្ងៃចូលធ្វើការរបស់លោក Ancelotti ជាមួយក្រុមជម្រើសជាតិប្រេស៊ីល