ប្រធានក្រុមរបស់បិសាចក្រហមត្រៀមជួបជាមួយភ្នាក់ងាររបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតជាលើកទី ៣

0

កីឡាករ Fernandes ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Old Trafford នៅរដូវក្តៅនេះ ខណៈដែលក្លឹបយក្ស Al-Hilal នៅ Saudi Pro League បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែបម្រើរូបនេះ។

កីឡាករសញ្ជាតិព័រទុយហ្គាល់បានបង្ហាញជំហររបស់គាត់រួចហើយអំពីអនាគតរបស់ខ្លួន ខណៈដែលគាត់អះអាងថាគាត់សប្បាយចិត្តក្នុងការបន្តនៅ United ។

ទោះជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាតារាឆ្នើមរបស់បិសាចក្រហមទំនងជានឹងជួបក្លឹបអារ៉ាប៊ីសាអូឌីតជាលើកទីបី ខណៈដែលមន្ត្រីរបស់ពួកគេបដិសេធមិនព្រមបោះបង់ការតាមប្រមាញ់របស់ពួកគេ៕