Home ព័ត៌មានកីឡា ក្រុមបិសាចក្រហមកំណត់គោលដៅអ្នកជំនួសតំណែង Onana

ក្រុមបិសាចក្រហមកំណត់គោលដៅអ្នកជំនួសតំណែង Onana

0

ក្រុមបិសាចក្រហម Manchester United បានបន្ថែមអ្នកចាំទី Vanja Milinkovic-Savic របស់ក្លឹប Torino ទៅក្នុងបញ្ជីកីឡាករដែលអាចមកជំនួសកន្លែងអ្នកចាំទី Andre Onana នៅក្នុងរដូវក្តៅនេះ។

ក្លឹប United បានផ្តួចផ្តើមទំនាក់ទំនងជុំវិញលទ្ធភាពនៃការចុះហត្ថលេខាលើ Milinkovic-Savic នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

កីឡាករសញ្ជាតិស៊ែប៊ីដែលរីករាយនឹងរដូវកាលដ៏ល្អនៅក្នុងក្របខ័ណ្ឌ Serie A មកទល់ពេលនេះ ឥឡូវនេះកំពុងស្ថិតនៅលើរ៉ាដារបស់បិសាចក្រហម ខណៈដែលក្លឹបពិចារណាលើការយកគាត់មកជំនួសកន្លែង Onana ដែលតែងតែបង្កកំហុសជាញឹកញាប់នៅក្នុងរដូវកាលនេះ៕

Previous articleលោក Xabi Alonso ត្រៀមខ្លួនរួចរាល់សម្រាប់ ក្លឹប Real Madrid
Next articleលោក Alonso បញ្ជាក់យ៉ាងច្បាស់ពីអនាគតជាមួយ Leverkusen