Home ព័ត៌មានកីឡា Rashford នៅតែចិញ្ចឹមចិត្តចង់លេងនៅអេស្ប៉ាញ

Rashford នៅតែចិញ្ចឹមចិត្តចង់លេងនៅអេស្ប៉ាញ

0

កីឡាករ Marcus Rashford នៅតែសុបិនចង់ផ្លាស់ទៅ Barcelona នៅរដូវក្តៅនេះ ហើយឥឡូវនេះបានសហការជាមួយភ្នាក់ងាររបស់ Robert Lewandowski គឺលោក Pini Zahavi ដើម្បីធ្វើរឿងមួយនេះអោយក្លាយជាការពិត ។

កីឡាករ Rashford ចង់ចូលរួមជាមួយក្រុម Barcelona របស់ Hansi Flick ដោយក្រុមយក្សកាតាឡាន់ត្រូវការខ្សែបម្រើស្លាបជើងស្តាំយ៉ាងខ្លាំង ខណៈដែល Ansu Fati មិនបានធ្វើឱ្យគ្រូបង្វឹកអាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងរដូវកាលនេះ។

បើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាខ្សែបម្រើស្លាបបានតែងតាំងភ្នាក់ងារល្បីឈ្មោះ Pini Zahavi ដែលគាត់ក៏ជាភ្នាក់ងាររបស់កីឡាករ Lewandowski ដើម្បីជួយគាត់ឱ្យទទួលបានការផ្លាស់ប្តូរទៅកាន់ Barcelona៕

Previous articleក្លឹប Dortmund កំពុងពិភាក្សាជាមួយប្អូនប្រុសរបស់ Jude Bellingham
Next articleក្លឹបនៅអ៊ីតាលីចាប់អារម្មណ៍ចង់បាន De Bruyne