ទោះជាយ៉ាងណាក៏ដោយខ្សែការពារកណ្តាល គឺជាជម្រើសបន្ទាប់បន្សំ ខណៈក្លឹបតោខៀវចង់បានកីឡាករ Dean Huijsen ពី Bournemouth ទោះបីជាពួកគេប្រឈមមុខនឹងការប្រកួតប្រជែងពី Real Madrid, Liverpool និង Bayern Munich ក៏ដោយ។
មានការព្រួយបារម្ភជុំវិញការផ្ទេរយកកីឡាករ Hato ខណៈយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea បានកត់សម្គាល់ពីកំហុសគាត់ក្នុងការប្រកួតបរាជ័យ ៤-០ នាពេលថ្មីៗនេះរបស់ Ajax ទល់នឹង Utrecht ។ ពួកគេនៅមានជំនឿថាកីឡាករវ័យ ១៩ឆ្នាំរូបនេះនឹងបន្តអភិវឌ្ឍន៍។
ក្លឹប Arsenal និង Liverpool ក៏បានចាប់អារម្មណ៍ផងដែរចំពោះកីឡាករ Hato ដែលគាត់ចេញក្រុមយុវជនរបស់ក្លឹប Ajax នឹងបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០២៣។ គាត់បានបង្ហាញខ្លួនជាង ១០០ដងសម្រាប់ក្រុមហូឡង់ ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីឈ្នះពានរង្វាន់ Eredivisie ជាលើកដំបូងរបស់គាត់ជាមួយក្លឹប។
លទ្ធផលបញ្ចប់នៅ Premier League នៅរដូវកាលនេះ គឺមានផលប៉ះពាល់ដល់ការផ្ទេរកីឡាករនារដូវក្តៅ។ ក្រុមរបស់ Enzo Maresca ស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងចំណាត់ថ្នាក់កំពូល និងជំរុញឱ្យមានកន្លែងមួយនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ការប្រកួតជម្រុះអាចបង្កើនក្តីសង្ឃឹមក្នុងការចុះហត្ថលេខាជាមួយ Huijsen និង Hato៕