មកដឹងពីចំនួនប្រាក់ពលកម្មដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតហ៊ានផ្តល់ឲ្យ Fernandes

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាមានការយល់ច្រឡំទាក់ទងនឹងតម្លៃផ្តាច់កុងត្រា ៦០លានផោនដែលមាននៅក្នុងកុងត្រា Fernandes ហើយត្រូវបានក្លឹបបញ្ជាក់ថាវាមិនមែនជារឿងផ្លូវការណ៍នោះទេ។

ទន្ទឹមនឹងនេះដែរក្លឹប Al-Hilal ស្ថិតនៅក្រោមការចាប់អារម្មណ៍ក្រៅផ្លូវការណ៍ ខណៈថាតើខាងក្លឹប United នឹងមានឆន្ទៈក្នុងការចរចាដែរ ឫទេ។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានក្លាយជាកីឡាករឆ្នើមរបស់ United ជាច្រើនរដូវកាល ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ។ ដូច្នេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែល Al-Hilal មានឆន្ទៈក្នុងការផ្តល់ប្រាក់ឈ្នួល ៦៥លានផោនក្នុងមួយឆ្នាំសម្រាប់គាត់។

យ៉ាង​ណា​មិញ របាយការណ៍​បង្ហាញ​ថា​ប្រធាន​ក្រុម​បិសាច​ក្រហម​ចង់​បន្ត​នៅ​ក្លឹបបិសាចក្រហម៕