លោក Roy Keane ប្រាប់ពីចំណុចខ្វះខាតរបស់ហង្សក្រហម

0

វីរបុរសក្រុម Manchester United លោក Roy Keane បានចង្អុលបង្ហាញពីតំណែងចំនួនបីដែលក្រុមជើងឯកអង់គ្លេសថ្មី Liverpool ត្រូវតែពង្រឹងនៅក្នុងរដូវក្តៅ។

ថ្លែងនៅលើ Sky Sports បន្ទាប់ពីការចាញ់របស់ Liverpool ក្រោមថ្វីជើងក្លឹប Chelsea លោក Keane បាននិយាយថា៖ «ពួកគេត្រូវដោះស្រាយនៅចំនុចមួយចំនួន។ នោះ​ជា​ការ​ប្រជែង​ធំ​សម្រាប់ Liverpool។ ប្រហែលជាខ្សែការពារឆ្វេង ខ្សែបម្រើការពារ [និង] ប្រហែលជាខ្ញុំនិយាយថាខ្សែប្រយុទ្ធ។ ពួក​គេ​បាន​ឈ្នះ​ពាន​លីក​នេះ ពួក​គេ​នឹង​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​កីឡាករ​ជា​ច្រើន​។ ការ​ឈ្នះ​ពាន​លីគ​ដ៏​អស្ចារ្យ អ្នក​ត្រូវ​តែ​ប្រកួតប្រជែងវាម្តងទៀតនៅឆ្នាំក្រោយ»៕