លោក Arne Slot និយាយពីផែនការពង្រឹងក្រុម Liverpool

0

គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Arne Slot បានសារភាពថា ការបន្ថែមកីឡាករថ្មីទៅកាន់ក្រុមដែលឈ្នះពានរង្វាន់ Premier League របស់គាត់នឹងមិនមែនជាកិច្ចការសាមញ្ញនោះទេនៅរដូវក្តៅនេះ។ បន្ទាប់ពីការបរាជ័យ ៣-១ ក្រោមថ្វីជើងក្រុម Chelsea លោក Slot បាននិយាយទៅកាន់ Sky Sports ថា៖ «វាជារដូវក្តៅដ៏ធំមួយរួចទៅហើយ ដោយសារតែយើងបានបន្តកុងត្រាអោយ Virgil និង Mo ។ សម្រាប់ផ្នែកធំនៃរដូវកាលនេះ ខ្ញុំមិនគិតថាមនុស្សគ្រប់គ្នារំពឹងថា ពួកយើងអាចរក្សាទុកពួកគេបាននោះទេ»។

«យើងនឹងឃើញនូវអ្វីដែលរដូវក្តៅនឹងនាំមក ប៉ុន្តែខ្ញុំបាននិយាយជាច្រើនដងថាយើងសប្បាយចិត្តជាមួយនឹងក្រុមដែលយើងមាន។ វាក៏ជាការពិតដែរថា នេះគឺជាឆ្នាំទី ២ជាប់ៗគ្នាដែលកីឡាករទាំងនេះនៅជាមួយគ្នា ហើយពេលខ្លះវាអាចល្អក្នុងការនាំយកថាមពលថ្មី។ ចុងក្រោយ [រដូវក្តៅ] យើងបានសម្រេចចិត្តរក្សាពួកគេទាំងអស់ ដូច្នេះយើងនឹងឃើញនរណាម្នាក់នឹងធ្វើ ប៉ុន្តែវាបានក្លាយជារដូវក្តៅដ៏ធំមួយ។ លុះត្រាតែយើងឃើញឱកាសនៅក្នុងទីផ្សារ ឬយើងឃើញនរណាម្នាក់ដែលយើងគិតថាអាចធ្វើឲ្យយើងប្រសើរឡើង។ វាមិនងាយស្រួលទេក្នុងការកែលម្អក្រុមនេះ ពីព្រោះពួកគេបានឈ្នះ Premier League រួចហើយ»៕