កីឡាករ Leroy Sane នៅតែអាចបន្តនៅ Bayern Munich បើទោះបីជាមានរបាយការណ៍ថាគាត់នឹងបដិសេធសំណើរពីអារ៉ាប៊ីសាអូឌីតក៏ដោយ។
កីឡាករសញ្ជាតិអាឡឺម៉ង់ត្រូវបានក្លឹប Al-Ittihad ចង់បាន ប៉ុន្តែគាត់ត្រូវបានគេនិយាយថាចង់ស្នាក់នៅក្នុងប្រទេសកំណើតរបស់គាត់ ដោយនាយកក្លឹប Bayern លោក Max Eberl បញ្ជាក់ថាការចរចាកំពុងដំណើរការ។
គាត់បានប្រាប់ Sky ថា៖ «យើងកំពុងពិភាក្សា យើងកំពុងពិភាក្សាយ៉ាងល្អ យើងកំពុងពិភាក្សាប្រកបដោយផលិតភាព ប៉ុន្តែហត្ថលេខានៅមិនទាន់ចុះនោះទេ។ ពួកយើងមិនទាន់ឈានដល់តំណាក់កាលនោះទេ ពួកយើងចង់ធ្វើវា ហើយ Leroy ក៏ដូចគ្នា។ ឥឡូវនេះយើងគ្រាន់តែត្រូវធ្វើសកម្មភាពរបស់យើងជាមួយគ្នា»៕