ក្លឹប Chelsea កំពុងរៀបចំផែនការផ្ទេរនៅរដូវក្តៅសម្រាប់អតីតមិត្តរួមរបស់កីឡាករ Cole Palmer គឺកីឡាករ Morgan Rogers ខណៈដែលពួកគេសម្លឹងមើលការទាញយកអត្ថប្រយោជន៍ពីបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Aston Villa ដែលកំពុងតែប្រឈម។
ខណៈពេលដែល Villans ចាត់ទុក Rogers ជាផ្នែកមួយដ៏សំខាន់នៃក្រុម ហើយមិនគិតពីវិធីចែកផ្លូវជាមួយគាត់នៅរដូវក្តៅនេះ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេអាចបង្ខំឱ្យក្លឹបលក់កីឡាករសំខាន់ៗចេញមួយចំនួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្រោមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ក្លឹប Villa បានបានចំណាយច្រើនជាង ៩០ភាគរយនៃប្រាក់ចំណូលរបស់ពួកគេលើប្រាក់ឈ្នួល៕







