យោងតាមការចេញផ្សាយរបស់ TuttoAtalanta បានអោយដឹងថាអ្នកចាត់ការ Manchester City លោក Pep Guardiola «គ្មានការសង្ស័យទេ» ចំពោះបំណងប្រាថ្នារបស់គាត់សម្រាប់ក្នុងការផ្ទេរយកកីឡាករ Ederson ដែលបានអភិវឌ្ឍទៅជាខ្សែបម្រើដ៏គួរឱ្យភ័យខ្លាចក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះគឺជាតួអង្គសំខាន់ក្នុងការឈ្នះពានរង្វាន់ Europa League របស់ Atalanta កាលពីរដូវកាលមុន ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុប ប្រសិនជាក្រុមណាមួយចង់ចុះហត្ថលេខាយកកីឡាករវ័យ ២៥ឆ្នាំរូបនេះពួកគេនឹងត្រូវចំណាយ ៥០លានអឺរ៉ូ៕