លោក Teddy Sheringham បានលើកឡើងថាលោក Mauricio Pochettino គួរតែបន្ត ដោយទម្លាក់បន្ទុកទៅលើម្ចាស់ក្លឹបលោក Daniel Levy ថាជាកំហុសក្នុងការបណ្តេញអ្នកចាត់ការអាហ្សង់ទីន។
Pochettino ត្រូវបានបណ្តេញចេញពីតំណែងក្នុងខែវិច្ឆិកា ឆ្នាំ 2019 បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តដែល Spurs ស្ថិតក្នុងចំណាត់ថ្នាក់ទី 14 ។
ចាប់តាំងពីការចាកចេញរបស់ Pochettino Tottenham ក្លឹបមាន់ខ្នាយមាសបានឆ្លងកាត់អ្នកចាត់ការអចិន្ត្រៃយ៍ចំនួនបួននាក់ រួមទាំងលោក Jose Mourinho ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលធ្វើការបានយូរនោះទេ៕
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក Pochettino ជាអ្នកចាត់ការក្រុមជម្រើសជាតិអាមេរិក៕