អតីតជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Steve Holland ត្រូវបានក្លឹបជប៉ុន Yokohama F. Marinos បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំបានតែបួនខែប៉ុណ្ណោះ។
លោក Holland បានចូលដឹកនាំក្រុម J-League នៅចុងខែធ្នូ ប៉ុន្តែលោកត្រូវបានក្លឹបបញ្ចប់ពីភារកិច្ច បន្ទាប់ពីឈ្នះតែមួយប្រកួតក្នុងចំណោមការប្រកួតលីកចំនួន 11 របស់គាត់ ដោយ Yokohama ឈរនៅលេខ 2 រាប់ពីបាតតារាង៕