យោងតាមការចេញផ្សាយរបស់ Tuttosport បានឱ្យដឹងថា Bayern Munich ប្តេជ្ញាចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Juventus កីឡាករ Kenan Yildiz ដែលគាត់បានចំណាយពេល ១០ឆ្នាំនៅក្នុងសាលាយុវជនរបស់ពួកគេ មុនពេលចាកចេញទៅកាន់ក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ២០២២។
កីឡាករម្នាក់ទៀតដែល Bayern អាចចុះហត្ថលេខានៅរដូវក្ដៅនេះគឺ ខ្សែការពារកណ្តាល Dean Huijsen របស់ក្លឹប Bournemouth៕