យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាអ្នកចាំទី Freddie Woodman គឺជាគោលដៅសម្រាប់ម្ចាស់ជើងឯក Premier League ចំនួន១៣ សម័យ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អអោយក្លឹប Preston នៅ Championship។ អ្នកចាំទី Woodman នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន ខណៈដែលកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្លឹបលំដាប់ទីពីរនឹងបញ្ចប់នៅរដូវក្ដៅនេះ។
អ្នកចាំទី Andre Onana បានបង្ហាញទម្រង់លេងមិនសូវល្អក្នុងរដូវកាលនេះ ដោយបង្កើតឲ្យមានកំហុសពេលប្រកួតជាមួយក្លឹប Ipswich និង Brighton ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកចាំទី Woodman ធ្លាប់មានបទពិសោធន៍នៅ Premier League ដោយបានលេងបួនដងឱ្យក្លឹប Newcastle ក្នុងរដូវកាល ២០២១-២២៕