ក្លឹប Manchester City ត្រូវបានរាយការណ៍ថាជឿជាក់ថាកីឡាករ Bayer Leverkusen និងតារាឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់កីឡាករ Florian Wirtz អាចជាជម្រើសមកជំនួសកន្លែងរបស់ Kevin De Bruyne ដែលទើបប្រកាសអំពីការចាកចេញនៅចុងរដូវកាលនេះ ។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Man City ជឿជាក់ថាកីឡាករអាល្លឺម៉ង់អាចផ្តល់នូវភាពខ្លាំងដូចគ្នាទៅនឹងខ្សែបម្រើប៊ែលហ្សិកដែលនឹងចាកចេញពួកគេ៕