ក្លឹប Chelsea កំពុងតាមឃ្លាំមើលខ្សែបម្រើស្លាបរបស់ Dortmund

0

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea កំពុងតាមឃ្លាំមើលយ៉ាងជិតស្និទ្ធលើខ្សែបម្រើស្លាបរបស់ក្លឹប Borussia Dortmund កីឡាករ Jamie Bynoe-Gittens ។

កីឡាករ ​Bynoe-Gittens បានរួមចំណែកដល់ការស៊ុតបញ្ចូលទីបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២៧កក្នុងរដូវកាលនេះ ដែលបង្ហាញពីសក្តានុពលរបស់គាត់ក្នុងតំបន់ប្រយុទ្ធ។

ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់គាត់នាពេលថ្មីៗនេះបានធ្លាក់ចុះ ខណៈដែលគាត់លេង ១៦ប្រកួតជាប់ៗគ្នាដោយមិនអាចស្វែងរកគ្រាប់បាល់ ឫបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន។

ទោះបីជាមានការធ្លាក់ចុះនេះក៏ដោយ Chelsea និងក្លឹបផ្សេងទៀតនៅតែបន្តតាមដានស្ថានភាពរបស់គាត់ដោយជឿថាគាត់នៅតែមានសក្តានុពលក្នុងការអភិវឌ្ឍន៍៕