ក្លឹប Liverpool ត្រៀមលុយរួចរាល់ផ្ទេរយកខ្សែការពាររបស់ Bournemouth

0

ក្លឹប Liverpool បាន​ក្លាយ​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​ប្រជែង​ទិញ​ខ្សែ​ការពារ​ឆ្វេង​សញ្ជាតិ​ហុងគ្រី​ដ៏​មាន​ទេពកោសល្យ។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថានាយកផ្នែកបាល់ទាត់របស់ក្លឹបលោក Richard Hughes បានផ្តួចផ្តើមការពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Milos Kerkez រួចហើយ។

ហង្ស​ក្រហម​បាន​ត្រៀម​ខ្លួន​ដើម្បី​បំពេញ​តាម​តម្លៃ​ដែលក្លឹប Bournemouth បានទាមទារចន្លោះពី ៤៥-៥០លានអឺរ៉ូ។ កីឡាករ Kerkez ត្រូវបានរាយការណ៍ថាចង់ទទួលយកការផ្ទេរមួយនេះ ជាមួយនឹងការរំពឹងទុកនៃការចូលរួមជាមួយមិត្តរួមជម្រើសជាតិហុងគ្រី Dominik Szoboszlai៕