យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាកីឡាករ Trent Alexander-Arnold បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបយក្ស La Liga គឺក្លឹប Real Madrid ដើម្បីចូលរួមជាមួយពួកគេនៅរដូវក្តៅ។
ភ្នាក់ងាររបស់ខ្សែការពារ រួមទាំងបងប្រុសរបស់កីឡាករ Trent Alexander-Arnold បានជួបជាមួយក្លឹបនៅអេស្ប៉ាញ ហើយបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនដែលខ្សែការពាររូបនេះនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយពួកគេ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា៕