យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានអោយដឹងថាក្លឹប Man Utd បានដាក់សំណើរ ៧០លានអឺរ៉ូក្នុងការផ្ទេរយកតារាឆ្នើមរបស់ Barcelona កីឡាករ Raphinha ។
ទោះបីជាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះស្ថិតក្នុងជម្រើស ១១នាក់របស់ក្រុមកំពូលតារា La Liga ក៏ដោយ ក៏ក្លឹប Barcelona អាចពិចារណាលក់កីឡាករវ័យ ២៨ឆ្នាំនៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងរកមើលការរក្សាតុល្យភាពសៀវភៅគណនេយ្យរបស់ពួកគេ។
គួររំលឹកផងដែរថាកីឡាករ Raphinha ស៊ុតបញ្ចូលទីបាន ៩១គ្រាប់ក្នុងការបង្ហាញខ្លួន ១២៨ប្រកួតសម្រាប់ក្លឹប Barca ចាប់តាំងពីផ្ទេរពី Leeds ក្នុងឆ្នាំ២០២២៕