យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹបយក្សនៅ Bundesliga គឺក្លឹប Bayern Munich ក៏ជាក្លឹបមួយដែលស្ថិតក្នុងចំណោមក្លឹបជាច្រើនដែលកំពុងតាមដានយ៉ាងជិតស្និទ្ធលើការរីកចម្រើនរបស់កីឡាករ Antony នៅក្លឹប Real Betis ។
ពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងក្រុមរបស់ពួកគេនៅ Allianz Arena ដែលមានន័យថាការផ្ទេរដើម្បីបង្កើនភាពខ្លាំងរបស់ក្លឹបអាចនឹងកើតឡើងនៅរដូវក្តៅខាងមុខ៕