ខ្សែបម្រើកណ្តាលរបស់ក្លឹប Barcelona កីឡាករ Gavi បានបើកចំហរលើការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអនាគតរបស់គាត់ជាមួយក្លឹបយក្សកាតាឡាន់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «ខ្ញុំមិនដែលខកចិត្តទេនៅពេលដែលខ្ញុំមិនបានចាប់ផ្តើមក្នុងជម្រើសដំបូង… មនុស្សបង្កើតព័ត៌មានជាច្រើន ប៉ុន្តែវាជាការកុហក់ទាំងអស់។ ខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំនៅទីនេះ ហើយខ្ញុំនឹងនៅទីនេះ ព្រោះនេះគឺជាក្លឹបនៃជីវិតរបស់ខ្ញុំ។ ខ្ញុំស្ងប់ស្ងាត់ គ្រូបង្វឹកជឿជាក់លើខ្ញុំច្រើន»៕