យោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្រុមយក្សនៅ Premier League ដែលមានក្លឹប Arsenal និង Liverpool គឺជាគូប្រជែងដ៏សំខាន់សម្រាប់ផ្ទេរយកកីឡាករឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Kingsley Coman ដែលនឹងចាកចេញពីក្រុម Bundesliga នៅចុងបញ្ចប់នៃរដូវកាល ២០២៤/២៥។
ប្រភពដដែលបានអោយដឹងថាក្លឹប Bayern ត្រូវបានរំពឹងថានឹងទាមទារតម្លៃផ្ទេរនៅក្នុងចន្លោះពី ៣០-៤០ លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំង៕