ក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Eduardo Camavinga របស់ក្លឹប Real Madrid ខណៈដែលកីឡាករដូចជា Casemiro និង Christian Eriksen សុទ្ធតែគ្រោងនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Madrid នឹងមានឆន្ទៈចែកផ្លូវជាមួយនឹងកីឡាករសញ្ជាតិបារាំងរូបនេះ ប្រសិនបើពួកគេទទួលបានតម្លៃផ្ទេរ ៧០លានអឺរ៉ូ៕