មានក្លឹបចង់នាំ Tammy Abraham ត្រលប់មកអង់គ្លេសវិញ

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប West Ham United មានបំណងចង់ផ្ទេរយកកីឡាករសញ្ជាតិអង់គ្លេស Tammy Abraham នៅពេលដែលរដូវកាលនេះបញ្ចប់។

បច្ចុប្បន្នកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប AC Milan ពីក្លឹប Roma ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញពីភាពរឹងមាំរបស់គាត់សម្រាប់រដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៤ដងនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។

ក្រុមញញួរធំបានចាប់ផ្តើមពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករ Abraham រួចហើយ សម្រាប់ការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ខណៈដែលក្លឹបនឹងដាក់សំណើរជាផ្លូវការណ៍របស់ខ្លួននៅទីផ្សារដោះដូររដូវក្តៅ៕