ក្លឹប Chelsea និង Liverpool ត្រូវប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Real Betis

0

យោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea និង Liverpool ត្រូវបានរាយការណ៍ថាកំពុងរៀបចំខ្លួនដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Real Betis កីឡាករ Jesús Rodriguez។

យុវជនសញ្ជាតិអេស្ប៉ាញដែលលេងតំណាងឱ្យប្រទេសរបស់គាត់នៅកម្រិតអាយុក្រោម ១៩ឆ្នាំ មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ៥០លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់គាត់។

កីឡាករ Rodriguez ដំបូង​លេង​ខាង​ស្តាំ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ប្តូរ​ទៅ​ឆ្វេង​ដើម្បី​សម្រួល​កីឡាករ Antony ដែល​ខ្ចី​ជើងពី Manchester United។ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលកំពុងរីកចម្រើនរបស់គាត់ ការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League អាចនឹងកើតឡើងបាន៕